ធ្លាក់យន្តហោះ អំឡុងពេលហ្វឹកហាត់នៅ ប្រទេសថៃ ស្លាប់ប៉ូលិស៦នាក់!

ថ្ងៃទី(២៥ ខែមេសា) ប៉ូលីសថៃប្រមាណ៦នាក់ បានស្លាប់ នៅវេលាម៉ោង ប្រហែល៨ព្រឹក ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ពេលសមយុទ្ធហ្វឹកហាត់ បេសកកម្មហោះហើរ លោតឆ័ត្រយោង នៅតំបន់សមុទ្រ ស្រុក Hua Hin ខេត្ត Prachuap Khiri Khan ។

សារព័ត៌មានថៃ បានស្រង់ប្រភពពីមន្ត្រីអ្នកនាំពាក្យនៃប៉ូលីសថៃថា យន្តហោះរបស់ Royal Thai Police បានធ្លាក់ក្នុងអំឡុងពេលបេសកកម្មសាកល្បងហោះហើរ ដើម្បីត្រៀមខ្លួនសម្រាប់ការហ្វឹកហាត់លោតឆ័ត្រយោងនៅតំបន់ Hua Hin នៃខេត្ត Prachuap Khiri Khan ដោយក្នុងនោះមានប៉ូលីសចំនួន៦នាក់នៅលើយន្តហោះ។

ប្រភពដដែលបន្តរាយការណ៍ថា បច្ចុប្បន្នពួកគេកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។
ក្រុមមន្រ្តីជំនាញកំពុងតែប្រមូលទិន្នន័យពីបំណែកយន្តហោះ ឧបករណ៍កត់ត្រាការហោះហើរ (ប្រអប់ខ្មៅ) និង ភស្តុតាងបច្ចេកទេស ហើយនឹងសម្របសម្រួលជាមួយភ្នាក់ងារយន្តហោះដែលពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេតរួមគ្នាលម្អិតនៅក្នុងរឿងក្តីមួយនេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *