Update៖ អ៊ុយក្រែន ស្នើឲ្យដាក់សម្ពាធកាន់តែខ្លាំងលេីរុស្ស៊ី ក្រោយសម្លាប់ជនស៊ីវិល៩នាក់!

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើទីក្រុងមូស្គូ។

បន្ទាប់ពីដ្រូនរបស់រុស្ស៊ី បានសម្លាប់មនុស្ស៩នាក់ នៅឯភាគឦសានអ៊ុយក្រែន។
ប្រភពពីសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ទី១៧ ខែឧសភា ឆ្នាំ ២០២៥។

ជំនួបរវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន នៅតួកគីយ៉េ កាលពីថ្ងៃសុក្រ បានបរាជ័យក្នុងការសម្របសម្រួលបទឈប់បាញ់បណ្ដោះអាសន្ន។
វាគឺជាកិច្ចសន្ទនាដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីផ្ទុះឡេីងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
និយាយដល់ការវាយប្រហារដោយដ្រូននៅក្នុងតំបន់ Sumy លោក ហ្សេលេនស្គី ថា អ្នកស្លាប់ទាំងអស់គឺជាជនស៉ីវិលហើយថារុស្ស៊ី មិនមែនមិនស្គាល់អាវុធដែលពួកគេកំពុងប្រើដេីម្បីកំណត់គោលដៅនោះទេ ដូចច្នេះវាគឺជាការសម្លាប់ជនស៉ីវិលដោយចេតនា។

លោក ហ្សេលេនស្គី បានអំពាវនាវយ៉ាងដូច្នេះថាបើគ្មានទណ្ឌកម្មតឹងរ៉ឹងជាងមុន បើគ្មានសម្ពាធខ្លាំងទេ រុស្ស៊ីនឹងមិនស្វែងរកដំណោះស្រាយតាមរយៈការទូតពិតប្រាកដឡេីយ៕

Leave a Reply

Your email address will not be published. Required fields are marked *