Update៖ អ៊ុយក្រែន ស្ទាក់ចាប់មីស៊ីល៦គ្រាប់ និងដ្រូន២៤៥គ្រឿងដែលបាញ់ចេញពីរុស្ស៊ី!

នៅថ្ងៃសៅរ៍ ទី២៤ ខែឧសភា កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ស្ទាក់មីស៊ីលបាលិស្ទីគ៦គ្រាប់ និងដ្រូន២៤៥គ្រឿង អំឡុងការវាយប្រហារធំមួយរបស់រុស្ស៊ីតាមផ្លូវអាកាស ដែលមានគោលដៅលើរដ្ឋធានីកៀវ។

ប្រភពពីសារព័ត៌មាន AFP។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថាកងការពារដែនអាកាស បានបាញ់កម្ទេចមីស៉ីល Iskander-M/KN-23 ៦គ្រាប់ និងយន្តហោះដ្រូន Shahed ២៤៥គ្រាប់របស់សត្រូវ។ ការវាយប្រហារនោះ បានបង្កឱ្យមនុស្ស យ៉ាងហោច១៥នាក់រងរបួស នៅទីក្រុងកៀវ។
ក្រោយការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យបង្កើន ការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីបង្ខំឱ្យរុស្ស៊ី យល់ព្រមចំពោះបទឈប់បាញ់៕

Leave a Reply

Your email address will not be published. Required fields are marked *