(កណ្តាល)៖ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល បានស្រាវជ្រាវឈានដល់ឃាត់ខ្លួន មុខសញ្ញាសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរ.រក្សាទុកនិងប្រើប្រាស់គ្រឿងញៀន។
ការឃាត់ខ្លួននេះ បានធ្វើឡើង ត្រង់ចំណុចភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី២១.០៥.២០២៥។
ជនសង្ស័យទី១៖ ឈ្មោះ ភឿន សំអាន ភេទប្រុសអាយុ៤២ឆ្នាំនៅភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ឃាត់ខ្លួន)។
២៖ ឈ្មោះ យោន ស៊ីនាថ ភេទប្រុសអាយុ៤៨ឆ្នាំនៅភូមិត្បូង ដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ឃាត់ខ្លួន)។
បើតាមសមត្ថកិច្ច៖ មុខសញ្ញាខាងលើ ជាប់ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀនយូរឆ្នាំមកហើយ។
ខណៈសមត្ថកិច្ចតាមឃ្លាំមើល និងស៊ើបអង្កេតជាប្រចាំ រហូតឈានដល់ចាប់ខ្លួន បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕