(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ នូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងការពារនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិឲ្យខាងតែបាន និងខិតខំធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍ តំបន់ព្រំដែនជាមួយប្រទេសជិតខាង តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីសំដៅកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានផ្តាំទៅអ្នកនៅក្រៅប្រទេសមួយចំនួន ដែលតែងតែបារម្ភថា ខេត្តនៅតំបន់ភូមិភាគ ឦសាន្ត នឹងបាត់បង់តាមរយៈការអភិវឌ្ឍCLVនោះ សូមអញ្ជើញមកខេត្តនៅតំបន់ឦសាន្តផងដែរ ខណៈខេត្តទាំងនោះ បានកំពុងធ្វើការអភិវឌ្ឍកាន់តែច្រើនជាបន្តបន្ទាប់នោះ៕