ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា បាននិយាយថាលោកបានស្នើសុំកម្ចីអាវុធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោល Donald Trump ដែលមានតម្លៃសរុប ៩០ ពាន់លានដុល្លារ។
ប្រភពពីសារព័ត៌មានAANews។
ការស្នើសុំរួមមាន កាំជ្រួច Tomahawk និងប្រព័ន្ធអាវុធចម្ងាយឆ្ងាយផ្សេងៗ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងធំ” ដើម្បីពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែន។ លោក Zelenskyy ក៏បានលើកឡើងថា ប្រទេសរបស់គាត់ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចព្រមព្រៀងបន្ថែមទៀតអំពីប្រព័ន្ធអាវុធផ្សេងៗ។
នៅថ្ងៃសុក្រ មន្ត្រីអាមេរិក និងអ៊ុយក្រែនត្រូវបានដកស្រង់ដោយសារព័ត៌មានអាមេរិកថា ការផ្ទេរអាវុធចម្ងាយឆ្ងាយអាចកើតមានក្រោមរដ្ឋបាល Trump ប៉ុន្តែប្រធានាធិបតីអាមេរិកមិនទាន់អះអាងអំពីការប្តេជ្ញាណាមួយឡើយ។
លើសពីនេះ លោក Zelenskyy ក៏បានបញ្ជាក់ថា ប្រព័ន្ធ Patriot របស់អ៊ីស្រាអែលត្រូវបានប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែនអស់រយៈពេលមួយខែហើយ ហើយអ៊ុយក្រែននឹងទទួលបានប្រព័ន្ធបន្ថែមទៀតចំនួនពីរ នៅក្នុងរដូវស្លឹកឈើជ្រុះនេះ។
គួររំលឹកថា នៅខែមិថុនា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានបញ្ជាក់ថា រុស្ស៊ីបានទទួលការបំភ្លឺជាផ្លូវការពីអ៊ីស្រាអែល ដែលបដិសេធពាក្យចចាមអារ៉ាមអំពីលទ្ធភាពផ្គត់ផ្គង់ប្រព័ន្ធ Patriot ដល់ក្រុងកៀវ៕