សម្ដេចតេជោ ប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការបិទច្រកទ្វារព្រំដែនដូង នៅខេត្តបាត់ដំបង!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣.០៦.២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការបិទច្រកទ្វារព្រំដែនអន្តរជាតិដូង នៅខេត្តបាត់ដំបង។
សម្ដេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា”ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។
ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុង
មួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ
នេះកកស្ទះនៅព្រំដែនក្រោយកម្ពុជា
បិទ។
សូមបងប្អូនកសិករថៃដែលកំពុងប្រម៉ូលផលទៅតវ៉ាជាមួយយោធាថៃ
ដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រក
នេះឡើងវិញតែពេលណាច្រកព្រំដែន
ទាំងអស់ដែលយោធាថៃបិទជាឯកតោ
ភាគីសម្រួលដូចមុនពេលបិទ។
យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកសុីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុច
តូចៗ៣ប៉ុណ្ណោះគឺទី១ឈប់ទិញអុីធើណែតទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ
ក្នុងទឹកដីកម្ពុជានិងទី៣បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។
នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា”៕

Leave a Reply

Your email address will not be published. Required fields are marked *