យោធាអ៊ីស្រាអែល បាននិយាយថា យន្តហោះដ្រូនប្រហែលជាង១០០គ្រឿង បានបង្ហោះចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះមកកាន់ប្រទេសអ៊ីស្រាអែល ។
បន្ទាប់ពីអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ។
ប្រភពពីសារព័ត៌មាន Reuters
យន្តហោះដ្រូន ដែលបញ្ជូនមកពីអ៊ីរ៉ង់ត្រូវបានរំពឹងថា នឹងមកដល់អ៊ីស្រាអែល ក្នុងពេលប៉ុន្មានម៉ោងទៀត ។
ខណៈកងទ័ពអ៊ីស្រាអែល កំពុងត្រៀមលក្ខណៈ ដើម្បីបាញ់ស្ទាក់។
ជាធម្មតាយន្តហោះដ្រូន បាញ់ចេញពីប្រទេសអ៊ីរ៉ង់ ត្រូវប្រើពេលរហូតដល់៧ម៉ោងឯណោះ ទើបមកដល់ប្រទេសអ៊ីស្រាអែល។
អ៊ីស្រាអែល នៅថ្ងៃសុក្រនេះ បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ លើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ រោងចក្រមីស៊ីលបាលិស្ទីគ និងមេបញ្ជាការយោធា រួមទាំងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ លោក Hossein Salami ដែលជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕