ដ្ឋាភិបាលអ៊ីស្រាអែល បានបញ្ជាក់ថា មនុស្ស១៣នាក់បានស្លាប់ និង៣៨០នាក់ផ្សេងទៀត បានរងរបួស ដោយសារការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ មកលើអ៊ីស្រាអែល។
ប្រភពពីសារព័ត៌មាន Al-Jazeera។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា កុមារក៏ស្ថិតក្នុងចំណោម អ្នកដែលបានស្លាប់ផងដែរ។
អ្នករងរបួស មាន៩នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលអ្នកផ្សេងទៀតរងរបួសស្រាលឬមធ្យម។
សេចក្តីថ្លែងការណ៍បន្ថែមថា មីស៊ីល និងយន្តហោះគ្មានមនុស្សបើក(ដ្រូន) ចំនួន២០០គ្រឿង ត្រូវបានបាញ់ចូលមកក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមមក៕