(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា សម្រេចបិទការនាំចូលបន្លែ.ផ្លែឈើទាំងអស់របស់ថៃ ដែលតែងតែនាំចូលមកកម្ពុជា តាមច្រកទ្វារព្រំដែននានា! ។
នេះជាការឆ្លើយ ចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នា លើបញ្ហាព្រំដែន រវាងប្រទេសទាំង២ ដែលបង្កដោយភាគីថៃ។
-ការបិទបន្លែ.ផ្លែឈើរបស់ថៃ មិនឱ្យនាំចូលកម្ពុជា នៅពេលនេះ គឺក្រោយផុតឱសានវាទរយៈពេល២៤ម៉ោង ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឱ្យយោធាថៃ បើកច្រកទ្វារព្រំដែនជាធម្មតាវិញ។
ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ថា មកទល់ពេលនេះ នៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវ ការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រទេស ដែលនាំពីប្រទេសថៃ៕