ប៉ាគីស្ថាន បានបិទច្រកព្រំដែនគោកទាំងអស់របស់ខ្លួន ជាមួយអ៊ីរ៉ងដែលជាប្រទេសជិតខាង ដោយមិនកំណត់ពេល ខណៈដែលប្រទេសនេះ កំពុងមានភាពតានតឹងខ្លាំងជាមួយអ៊ីស្រាអែល ជាមួយនិងការគំរាមកំហែងវាយប្រហារគ្នាបន្ថែមទៀត។
ប្រភពពីសារព័ត៌មាន AFPនៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ ២០២៥។
មន្រ្តីជាន់ខ្ពស់ក្នុងខេត្ត Balochistan ដែលនៅជាប់ព្រំដែនអ៊ីរ៉ង់ លោក Qadir Bakhsh Pirkani បានប្រាប់ AFP ថា ច្រកព្រំដែននៅក្នុងស្រុកទាំង ៥ គឺ Chaghi, Washuk, Panjgur, Kech និង Gwadar ត្រូវបានផ្អាកដំណើរការ។ ចំណែក មន្រ្តីនៅព្រំដែនស្រុកChaghi បាននិយាយថា ការឆ្លងចូលទៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវផ្អាក រហូតដល់មានការជូនដំណឹងបន្ថែម។ យ៉ាងនេះក្តី មិនមានការបិទសកម្មភាពពាណិជ្ជកម្មនៅព្រំដែនទេ ហើយពលរដ្ឋប៉ាគីស្ថាន ដែលត្រូវចេញពីអ៊ីរ៉ងចូលមកប្រទេសវិញ អាចឆ្លងកាត់បាន៕