Update៖ នាយករដ្ឋមន្ត្រីថៃ នឹងធ្វើដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីផ្ដល់ការគាំទ្រលើកទឹកចិត្តដល់ទាហានថៃជួរមុខ!

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងត្រៀមលក្ខណៈធ្វើដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា- ថៃ ស្ថិតនៅក្នុងខេត្ត Ubon Ratchathani ដើម្បីចែកចាយស្បៀង និងសម្ភារៈផ្សេងៗ ក៏ដូចជាផ្ដល់ការគាំទ្រលើកទឹកចិត្តដល់ទាហានថៃជួរមុខ និងជួបជាមួយមេបញ្ជាការភូមិភាគ២ លោក Boonsin Padklang ដើម្បីជម្រះមន្ទិលសង្ស័យរវាងគ្នា ពាក់ព័ន្ធនឹងការបែកធ្លាយកិច្ចសន្ទនារបស់លោកស្រីជាមួយសម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមកាសែតថៃ Khaosod។

តាមការគ្រោងទុក លោកស្រី Paetongtarn ចេញដំណើរពីទីក្រុងបាងកក ឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រស្អែកនេះ។ មុននឹងចេញដំណើរ លោកស្រី នឹងដឹកនាំ កិច្ចប្រជុំមួយនៅឯការិយាល័យរដ្ឋាភិបាលដើម្បីតាមដាន និងផ្ដល់ជំនួយដល់ប្រជាជនថៃរស់នៅតាមបណ្ដោយព្រំដែន។
លោកស្រី Paetongtarn នឹងធ្វើទស្សនកិច្ចទៅកាន់តំបន់ពំ្រដែន Chong Bok ក្នុងស្រុក Nam Yuen នៃខេត្ត Ubon Ratchathani ហើយបន្ទាប់មក នឹងធ្វើដំណើរតាមឧទ្ធម្ភាចក្រ ឆ្ពោះទៅកាន់តំបន់ Dom Pradit ក្នុងស្រុក Nam Yuen៕

Leave a Reply

Your email address will not be published. Required fields are marked *