សម្តេចធិបតី ប្រសិទ្ធនាម ស្ពានលេខ២៨នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ថាស្ពានតេជោសន្តិភាពឫស្សីជ្រុំ!

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាម ស្ពានលេខ២៨នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាថា “ស្ពានតេជោសន្តិភាពឫស្សីជ្រុំ” ។
ស្ពានលេខ២៨ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥មក។
ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ក្រោមម្លប់ នៃសុខសន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *