សម្តេចតេជោ បានរំលឹកដល់រឿងរ៉ាវដែលបានជួបកាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ ទឹកភ្នែកសម្តេចតេជោតែងស្រក់ចុះមកជាប់មិនដាច់វាពិតជាខ្លោចផ្សាណាស់!

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ថ្លែងថាទោះពេលវេលាបានកន្លងហួសរយៈពេល៤៨ឆ្នាំទៅហើយក្តី តែនៅពេលដែលសម្តេចតេជោនឹកឃើញ ដល់រឿងរ៉ាវ ដែលបាន ជួប ប្រទះ កាល ពីថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ ទឹកភ្នែក សម្តេចតេជោតែង ស្រក់ ចុះមក ជាប់ មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺចាប់ រកពាក្យ និយាយ មិន បាន។

យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
ប្រសិនសម្តេចតេជោស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។

យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។
យកជីវិតទៅប្តូរយកសន្តិភាពជូន ប្រជាជន តាមរយៈនយោបាយឈ្នះ ឈ្នះ។
យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍ រយៈពេល វែង តាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។
សូមចងចាំថាគ្មានជោគជ័យ ឬលទ្ធផលណាមួយ ដោយគ្មាន ការបង់ ថ្លៃឬការលះបង់នោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *