រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានដល់ក្រុមហេសបូឡាឱ្យប្រយ័ត្នប្រយែង ជុំវិញជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ ២០២៥។
មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមសកម្មប្រយុទ្ធលីបង់មួយនេះ នឹងធ្វើសកម្មភាពតាមតែខ្លួនមើលឃើញថាសក្តិសម ចំពោះមុខអ្វីដែលលោកហៅថាការឈ្លានពានដ៏ព្រៃផ្សៃរបស់អ៊ីស្រាអែល-អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។
លោក Katz បញ្ជាក់ថាការអត់ធ្មត់របស់អ៊ីស្រាអែល ជាមួយក្រុមភេរវករ មិនអាចមើលស្រាលបានទេ។
គួររំលឹកថា អ៊ីរ៉ង់កំពុងសងសឹកចំពោះអ៊ីស្រាអែល ដែលបានបើកការវាយប្រហារមុន មកលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់ខ្លួន៕