ស.ស.យ.ក គោរពវិញ្ញាណក្ខន្ធយុទ្ធជន សួន រ៉ោន មុនបើកកិច្ចប្រជុំ!

(ភ្នំពេញ)៖ នៅក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹក ថ្ងៃទី២១ ខែមិថុនា សហភាពសហព័ន្ធយុវជនកម្ពុជា បានគោរពវិញ្ញាណក្ខ័ន្ធ វីរៈយុទ្ធជន សួន រ៉ោន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី ដោយសារការផ្ទុះអាវុធ បង្ករឡើងដោយកងទ័ពថៃដែលបានបើកការវាយប្រហារមកលើលេណដ្ឋានរបស់កម្ពុជា។
សូមវិញ្ញាណក្ខ័ន្ធរបស់លោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អះអាងនៅលើទំព័រ facebook ដូច្នេះយុវជនយើង ចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរយុទ្ធជនជួរមុខរបស់យើង ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី។ ។
ឯកឧត្តម ហ៊ុន ម៉ានី បន្តថាគ្រប់កាលៈទេសៈ ដែលមានការប្រមាថពីបរទេស យុវជនយើងនឹងមិននៅស្ងៀមជាដាច់ខាត៕

Leave a Reply

Your email address will not be published. Required fields are marked *