(ភ្នំពេញ)៖ ថ្លែងក្នុងឳកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាការបញ្ឆេះជាតិនិយមនៅថៃ មិនមែនជាការផ្ដួចផ្ដើមរបស់កម្ពុជានោះទេ។ កម្ពុជាមិនបានបញ្ឆេះនូវជាតិនិយមនោះទេ។ កម្ពុជាមានការអត់ធ្មត់ គឺចង់ស្វែងរកសន្តិភាពរវាងប្រទេសជិតខាង៕