Update៖ អតីតមេបញ្ជាការដ្ឋានពិសេស នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសថៃ!

ឧត្តមសេនីយ៍ Sunai Praphuchanay អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានសង្គ្រាមពិសេស នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ថៃ ដើម្បីជំនួសលោក Phumtham Wechayachai។

ប្រភពពីសារព័ត៌មាន The Nation។

The Nation បញ្ជាក់ថា តំណែងរដ្ឋមន្ត្រីការពារជាតិនឹងត្រូវបានប្រគល់ឲ្យលោក Sunai បន្ទាប់ពីលោក Phumtham ចាកចេញពីតំណែងនេះ ដើម្បីទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី Paetongtarn ទី២ដែលនឹងកើតមានឡើងក្នុងពេលឆាប់ៗនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *