ច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន ភាគីថៃបើកឱ្យពលករដែលកកស្ទះ នៅផ្សារថៃឱ្យចេញមកប្រទេសកម្ពុជាវិញ!

(បាត់ដំបង)៖ ទីស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ២១និង២០នាទីយប់ ការិយាល័យទំនាក់ទំនងព្រំដែនថៃ បានទំនាក់ទំនងមកលោកវរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំច្រកទ្វារអន្តរជាតិភ្នំដី(គីឡូ១៣) តាមរយៈប្រព័ន្ធទំនាក់ទំនង Line នៅវេលាម៉ោង ២១និង២០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ដែល មាន ខ្លឹមសារដូចតទៅនេះ ភាគីថៃនឹងបើកច្រកទ្វាអន្តរជាតិច្រកខៅឌីន វេលាម៉ោង ៨:០០នាទីព្រឹក ដល់ ម៉ោង ១៦:០០ នាទីរសៀល៖

១-អនុញ្ញាតឲ្យពលករដែលកកស្ទះ នៅផ្សារថៃ ឲ្យចេញមកប្រទេសកម្ពុជាវិញបាន ។
២-អនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលទៅទិញទំនិញនៅផ្សារថៃបាន ដោយប្រើលិខិ៎ឆ្លងដែន ។
៣-អនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ដែលមានលិខិតណាត់ពេទ្យ ចូលទៅខេត្តស្រះកែវ ឬ ស្រុកអារញ្ញ បាន ដោយប្រើលិខិតឆ្លងដែល ទៅព្រឹក វិលល្ងាច ។
៤-អ្នកដែលមានជំងឺធ្ងន់ធ្ងរត្រូវបានការអនុញ្ញាត ពីការិយាល័យទំនាក់ទំនង ព្រំដែនថៃ-កម្ពុជា ស្រុកអារញ្ញ ដោយមានការបញ្ជក់ពីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ។
៥-អនុញ្ញាតអោយអ្នកជំងឺដែលបានទទួលការណាត់ពីពេទ្យនៅឯបាងកក អាចធ្វើដំណើរទៅបាន ដោយប្រើលិខិតឆ្លងដែន បានរយះពេល ២ ថ្ងៃ (ករណីអាចនៅបន្តបានលុះត្រាតែពេពេទ្យចេញលិខិតបញ្ជក់ )។
៦-អនុញ្ញាតអោយយាន្តយន្តកម្ពុជា ដែលកកស្ទះ នៅផ្សារថៃ អោយវិលត្រលប់មកកម្ពុជាវិញបាន ។
៧-ហាមម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ចេញពីកម្ពុជា ចូលទៅថៃ ។
៨-ហាម យានយន្តថៃ គ្រប់ប្រភេទ ឆ្លងដែនមកកម្ពុជាបានឡើយ។

សូមបញ្ជាក់ថានៅពេលវេលា បើក និងបិទ ច្រកទ្វាព្រំដែន ដូចបានចែងខាងលើ ដែលអនុញ្ញាតបានត្រឹម ១ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០នាទីព្រឹកនាទី ដល់ម៉ោង ១៦:០០នាទីរសៀលជាកំហិត។

ជាមួយគ្នានេះ នៅខេត្តបន្ទាយមានជ័យ ភាគីថៃបានបិទបើកច្រកដោយឯកតោភាគី ដោយមិនបានជូនដំណឹងមកខាងកម្ពុជានោះទេ ខណៈពេលនេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យកំពុងនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត រង់ចាំមើលស្ថានភាពជាក់ស្តែង៕

Leave a Reply

Your email address will not be published. Required fields are marked *