ឃាត់ខ្លួនបុរសម្នាក់ ក្រោយសុំលុយម្ដាយ១.០០០ដុល្លារមិនបាន រួចគំរាមសម្លាប់ម្ដាយ និងវាយបំផ្លាញទ្រព្យសម្បត្តិ!

(កំពង់ស្ពឺ)៖ កម្លាំងនគរបាលស្រុកឱរ៉ាល់ បានឃាត់ខ្លួនកូនប្រុសម្នាក់តាមបណ្តឹង របស់ម្តាយ ករណីវាយបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់ម្តាយ ព្រោះខឹងសុំលុយចំនួន១០០ដុល្លារមិនបាន! ។
ការឃាត់ខ្លួនបុរសខាងលើ ធ្វើឡើងនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។

មន្ត្រីនគរបាលស្រុកឱរ៉ាល់ បានឱ្យដឹងថា អំពើហិង្សាក្នុងគ្រួសារបានកើតឡើង បង្កពីកូនអកតញ្ញូម្នាក់ ឈ្មោះ គីមស្រ៊ី គីមស្រៀន អាយុ២៤ឆ្នាំនៅភូមិ ឃុំខាងលើ។
ករណីសុំលុយពីម្តាយ ១០០ដុល្លារមិនបាន ក៏គំរាមសម្លាប់និងវាយបំផ្លាញសម្ភារ ទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចខ្ទី។

ស្ត្រីជាម្តាយឈ្មោះ ហួន ស៊ីដេត អាយុ៤៥ឆ្នាំ។
សម្ភារខូចខាត កៅអីជ័រចំនួន១០ ពាងទឹក៤ តុដែក១ តុឈើ១ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ក្រោយពេលទទួលបណ្ដឹងពីម្ដាយ កម្លាំងនគរបាលបានចុះទៅ ឃាត់ខ្លួនជនសង្ស័យយក មកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *