Update៖ ផ្ទុះឃ្លាំងកាំជ្រួចនៅរដ្ឋកាលីហ្វ័រញ៉ា បណ្ដាលឲ្យបាត់ខ្លួនមនុស្ស៧នាក់!

កាលពីថ្ងៃពុធ (ទី២ខែកក្កដា) NBC News បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស 7 នាក់បានបាត់ខ្លួន បន្ទាប់ពីឃ្លាំងកាំជ្រួចនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាបានផ្ទុះ។

ប្រភពពីសារព័ត៌មាន NBC News ។

ក្រុមពន្លត់អគ្គិភ័យបានមកដល់នៅវេលាម៉ោង៥និង៥០នាទីល្ងាច ។ ថ្ងៃអង្គារនៅទីក្រុង Esparto ភាគពាយព្យនៃទីក្រុង Sacramento ហើយពួកគេបានរកឃើញអគារជាច្រើនត្រូវបានភ្លើងឆេះ។ និងមានការផ្ទុះជាច្រើននៅក្នុងតំបន់នេះ នេះបើយោងតាមលោក Curtis Lawrence ប្រធានពន្លត់អគ្គីភ័យ Espartoបានបញ្ជាក់ ។

យ៉ាងណាមិញ មន្ត្រីបាននិយាយថា មូលហេតុនៃការផ្ទុះនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។
យោងតាមលោក Lawrence ប្រធានពន្លត់អគ្គីភ័យបញ្ជាក់ថាការផ្ទុះនេះបណ្តាលឱ្យមានភ្លើងឆេះកន្លែងជាច្រើនដែលរាលដាលលើផ្ទៃដីសរុបប្រហែល 80 ហិចតា។
គួរបញ្ជាក់ថា Esparto គឺជាទីក្រុងតូចមួយដែលមានមនុស្សប្រហែល 3,000 នាក់ ដែលមានទីតាំងនៅប្រហែល 30 ម៉ាយភាគពាយព្យនៃ Sacramento៕

Leave a Reply

Your email address will not be published. Required fields are marked *