Update៖ អាមេរិក ដាក់ទណ្ឌកម្មបន្ថែមលើពាណិជ្ជកម្មប្រេងរបស់អ៊ីរ៉ង់!

កាលពីថ្ងៃព្រហស្បតិ៍(ទី០៣ ខែកក្កដា) ក្រសួងរតនាគារអាមេរិក បាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតប្រឆាំងនឹងបណ្តាញអង្គភាព ដែលរត់ពន្ធប្រេងអ៊ីរ៉ង់ ក្លែងជាប្រេងអ៊ីរ៉ាក់ និងទៅលើស្ថាប័នហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហេសបូឡារបស់លីបង់។

ក្រសួងរតនាគារលើកឡើងថា បណ្តាញក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិអ៊ីរ៉ាក់-អង់គ្លេស ឈ្មោះ Salim Ahmed Said បាននឹងកំពុងទិញ និងដឹកជញ្ជូនប្រេងអ៊ីរ៉ង់ ក្នុងតម្លៃរាប់ពាន់លានដុល្លារ ដែលក្លែងធ្វើជាមួយនឹងប្រេងអ៊ីរ៉ាក់ ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ២០២០មក។
រដ្ឋមន្រ្តីក្រសួងរតនាគារ លោក Scott Bessent បាននិយាយថា អាមេរិកនឹងបន្តកំណត់គោលដៅលើប្រភពចំណូលរបស់ទីក្រុងតេអេរ៉ង់ និងបង្កើនសម្ពាធសេដ្ឋកិច្ចកាន់តែធ្ងន់ដើម្បីរំខានដល់ការចូលប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់របបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *