ពលករខ្មែរនៅខេត្តកំពង់ឆ្នាំង ប្រកាន់ជំហរមិនទៅធ្វើការនៅប្រទេសថៃវិញទេ!

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំង ដែលទើបត្រឡប់ពីប្រទេសថៃ ហើយទទួលបានការងារធ្វើភ្លាមៗ បានប្រកាសថាពួកខ្លួនមិនទៅធ្វើការនៅប្រទេសថៃវិញឡើយ។ខណៈបច្ចុប្បន្នកម្ពុជាមានឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ ហើយការងារទាំងនោះផ្តល់ប្រាក់ចំណូលមិនចាញ់ប្រទេសថៃនោះឡើយ។

ពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំងដែលបានត្រឡប់មកពីប្រទេសថៃ ហើយទទួលបានឱកាសការងារថ្មីភ្លាមនៅខេត្តកំពង់ឆ្នាំង បានអោយដឹងថា ពួកគាត់បានទទួលការងារថ្មីធ្វើភ្លាមៗ បន្ទាប់ពីត្រឡប់មកពីប្រទេសថៃ ដែលឱកាសការងារនេះទទួលបានតាមរយៈការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពលករបានអំពាវនាវទៅដល់ពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ អោយត្រឡប់មកធ្វើការងារក្នុងប្រទេសកំណើតរបស់យើងវិញ ព្រោះបច្ចុប្បន្នកម្ពុជាមិនខ្វះឱកាសការងារធ្វើនោះទេ។ រាជរដ្ឋាភិបាល រៀបចំការងារល្អៗអោយធ្វើ មានទីកន្លែងស្នាក់នៅ ពេលមកដល់ខ្មែរភ្លាមមានការងារធ្វើភ្លាម មិនពិបាកនោះឡើយ។ ការងារជិតផ្ទះ ជិតក្រុមគ្រួសារញាតិមិត្ត ពេលបុណ្យជាតិម្តងៗបានឈប់សម្រាក មិនលំបាកចំណាកស្រុកដែលមានការប្រឈមខ្លាំងលើសុវត្ថភាពទាំងផ្លូវកាយ និងផ្លូវចិត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *