Update៖ ត្រឹមរយៈពេល១ថ្ងៃរុស្ស៊ី បាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៤០២គ្រឿង!

នៅថ្ងៃចន្ទ(ទី៧ខែកក្កដា) ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន៤០២គ្រឿង និងគ្រាប់បែកនាំផ្លូវចំនួន៧គ្រាប់ ក្នុងរយៈពេលមួយថ្ងៃ។

ប្រភពពីសារព័ត៌មាន Xinhua។

ក្រសួងបញ្ជាក់ថា ដ្រូនចំនួន៩១គ្រឿងត្រូវបានបំផ្លាញនៅពេលយប់ ដោយភាគច្រើននៃដ្រូនទាំងនោះ គឺនៅតំបន់ព្រំដែន Belgorod និង Kursk ។
ខណៈដែល ៨គ្រឿងទៀត ត្រូវបានបាញ់ទម្លាក់នៅតំបន់មូស្គូ។
ការអះអាងនេះ ធ្វើឡើងនៅពេលដែលរុស្ស៊ីនិងអ៊ុយក្រែន បានបង្កើនការវាយប្រហារដាក់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *