កាលពីថ្ងៃពុធ ទី១៦ខែកក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរំពឹងទុកថារដ្ឋាភិបាលថ្មីរបស់លោក ដែលទើបត្រូវបានធ្វើការរុះរើ។
នឹងចាត់វិធានការ ដើម្បីបង្កើនសព្វាវុធផលិតក្នុងស្រុក ដល់៥០ភាគរយក្នុងរយៈពេល៦ខែ។
ប្រភពពីសារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី បានរុះរើគណៈរដ្ឋមន្រ្តី ដោយតែងតាំងឧបនាយករដ្ឋមន្រ្តីទី១។
គឺលោកស្រី Yulia Svyrydenko ដែលជាបុគ្គលដ៏សំខាន់ នៅពីក្រោយកិច្ចព្រមព្រៀងរ៉ែជាមួយអាមេរិក ឱ្យធ្វើជានាយករដ្ឋមន្រ្តីថ្មី ។
ខណៈនាយករដ្ឋមន្រ្តី ដែលត្រូវចាកចេញពីតំណែង គឺលោក Denys Shmyhal ត្រូវបានផ្លាស់ឱ្យទៅដឹកនាំក្រសួងការពារជាតិវិញ។
ការរុះរើរដ្ឋាភិបាលនេះ ដែលតម្រូវឱ្យមានការអនុម័តពីសភា គឺកើតឡើងស្របពេលដែល កិច្ចប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្រ្គាម ជាមួយរុស្ស៊ីបានជាប់គាំង និងស្របពេលដែលអ៊ុយក្រែនព្យាយាមស្តារសេដ្ឋកិច្ចរបស់ខ្លួន៕