មន្ត្រីនគរបាលរាជធានីភ្នំពេញ១២រូប ត្រូវដកហូតមុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌ!

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣.០១.២០២៤ បានចេញប្រកាសសម្រេច អនុវត្តវិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន១២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ដោយដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

មូលហេតុ៖ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ក្នុងនោះប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ ឆ្នាំ២០២៤ តទៅ ។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសាមីខ្លួនដែលមាន ឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *