លោក យ៉ាន ឃួនមុន្នី ត្រូវគេប្ដឹងឡើងតុលាការទារសំណង២.០០០ដុល្លារក្រោយផ្សាយពីភាពមិនប្រក្រតីនៅកាស៊ីណូ ច្រកដារហៅដូង៧ដើម!

(ត្បូងឃ្មុំ)៖ បន្ទាប់ពីបញ្ចប់សវនាការ ជាលើកទី២ នៅសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៤.០១.២០២៤។
លោក យ៉ាន ឃួនមុន្នី អ្នកសារព័ត៌មាន Breaking news ដែលជាប់ចោទពីបទៈ«បរិហាកេរ្តិ៍ជាសាធារណៈ»។
បានសម្ដែងការមិនពេញចិត្ត ចំពោះដើមបណ្ដឹងរួមនិងចំណាត់ការ របស់តុលាការ..!។
ដែលបានអនុវត្តនីតិវីធីចោទប្រកាន់ រហូតរូបលោកក្លាយជាជនជាប់ចោទ ក្នុងបទល្មើសបរិហាកេរ្តិ៍ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយដើមបណ្ដឹងទារសំណងដល់ទៅ២.០០០$(ពីរពាន់ដុល្លារ)។

ទាក់ទិនរឿងនេះលោក យ៉ាន ឃួនមុន្នី បានថ្លែងប្រាប់«ដើមរាំង»នៅថ្ងៃទី០៥.០១.២០២៤ថាៈ កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ រូបលោករួមនិងអ្នកសារព័ត៌មានមួយចំនួនទៀត។
បានធ្វើព័ត៌មានចុះផ្សាយ ពាក់ព័ន្ធភាពមិនប្រក្រតី នៅកាស៊ីណូ ក្បែរច្រកទ្វារព្រំដែនទ្វេភាគីដារ ហៅដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជាមួយគ្នានោះ ក្រោយឃើញពួកខ្លួនផ្សព្វផ្សាយ បង្ហាញនូវរាល់សកម្មភាពផ្ទុយពីគោលការច្បាប់ អាជ្ញាធរខេត្តត្បូងឃ្មុំ បានសម្រេចបិទកាស៊ីណូ មួយនេះរហូតសព្វថ្ងៃ..!។

លោក យ៉ាន ឃួនមុន្នី បានលើកឡើងជាចម្ងល់ថា បើលោកផ្សាយត្រូវហើយអាជ្ញាធរខេត្តត្បូងឃ្មុំ ក៏បានចុះបិទកាស៊ីណូ ផងដែរ។
-ចុះហេតុអ្វីរូបលោក ត្រូវចោទប្រកាន់ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ ទៅវិញ។

លោក យ៉ាន ឃួនមុន្នី បានបញ្ជាក់ថា ដើមបណ្ដឹងដែលបានប្ដឹងរូបលោក ជាមនុស្សស្រីឈ្មោះ ស្រ៊ុន រចនា ពោលគឺស្ដ្រីរូបនេះ ជាអ្នកធ្វើការក្នុងកាស៊ីណូខាងលើ។
ហើយដើមបណ្ដឹង ធ្វើការប្ដឹងដោយផ្អែកថា លោក យ៉ាន ឃួនមុន្នី ប្រើរូបភាពចាស់មកផ្សាយរិៈគន់កាស៊ីណូ។

ចំណែកលោក យ៉ាន ឃួនមុន្នី ឯនេះវិញអះអាងថា រូបភាពដែលខ្លួនផ្សព្វផ្សាយក្នុងបណ្ដាញសង្គម រហូតឈានដល់បិទកាស៊ីណូ ជារូបភាពថ្មីជាក់ស្ដែង ពិតៗតែម្ដង។

យ៉ាងណាក៏ដោយ ក្នុងសវនាការ កាលពីថ្ងៃទី០៤.០១.២០២៤ ឈ្មោះ ស្រ៊ុន រចនា បានទាមទារសំណងជំងឺចិត្តចំនួន២.០០០$(ពីរពាន់ដុល្លារ)។
ស្របពេលដែលជនជាប់ចោទ យ៉ាន ឃួនមុន្នី ថ្លែងថា ខ្លួនគ្មានលទ្ធភាពបង់ប្រាក់តាមការទាមទារ របស់ដើមបណ្ដឹងនោះឡើយ។

ក្នុងរឿងនេះតុលាការខេត្តត្បូងឃ្មុំ សម្រេចលើកពេល ទៅប្រកាសសាលក្រម នៅថ្ងៃទី១៦.០៣.២០២៤ខាងមុខ។

ពាក់ព័ន្ធរឿងរ៉ាវខាងលើ មជ្ឈដ្ឋានអ្នកច្បាប់រួមនិងអ្នកសារព័ត៌មានជាច្រើនអង្គភាព! សូមស្នើដល់តុលាការខេត្តត្បូងឃ្មុំ មេត្តាទម្លាក់បទចោទចំពោះលោក យ៉ាន ឃួនមុន្នី ។
ព្រោះថា ការផ្សព្វផ្សាយរបស់លោក យ៉ាន ឃួនមុន្នី នៅពេលនោះ ក្នុងបំណងផ្ដល់ដំណឹងទៅអាជ្ញាធរនិងមន្ត្រីជំនាញប៉ុណ្ណោះ ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន!។
ជាក់ស្ដែងលោក យ៉ាន ឃួនមុន្នី គ្មានចេតនា ឬបំណងឱ្យខូចកិត្តិយស កេរ្តិ៍ឈ្មោះរបស់លោកស្រី ស្រ៊ុន រចនា ដែលជាដើមបណ្ដឹងនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *