(ភ្នំពេញ)៖ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូ មូលនិធិស៊ីធីអិន (CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន និងទទួលថវិកាមូលនិធិ ចំនួន៥០០.២១៦ដុល្លារអាម៉េរិក សម្រាប់ជូនដល់វីរកងទ័ព។
តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ បានដឹកនាំ និងជំរុញការរៀនចំធ្វេីមូលនិធិ ដោយមានការចូលរួមពីសមាគមសិល្បករខ្មែរ ក្រុមហ៊ុនសែលកាត និងធនាគារវឹង ដោយបានបង្កើតមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកាពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រចិត្ត បានថវិការរហូតចំនួន ៥០០.២១៦ ដុល្លារអាមេរិក។
នេះជាទឹកចិត្តនិងជាកម្លាំងសាមគ្គីមួយរបស់បងប្អូនខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់វរៈកងទ័ពរបស់យើង ដែលកំពុងឈរជើងយ៉ាងអង់អាចការពារដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជាយើង៕