នាយឧត្តមសេនីយ៍ ស ថេត ព្រមានស្នងការខេត្តកោះកុង ករណីបាត់វត្ថុតាងទូរស័ព្ទនិងកុំព្យូទ័រ!

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការព្រមានដល់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការខេត្តកោះកុង ដែលបញ្ជាកម្លាំងចុះស្រាវជ្រាវស៉ើបអង្កេតនិងបង្ក្រាបបទល្មើសប៉ុន្តែបាត់ទូរស័ព្ទ និងកុំព្យូទ័ររហូតដល់៣៥គ្រឿង។

នាយឧត្តមសេនីយ៍ ស ថេត ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នៅទីស្ដីការក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ស ថេត បានស្តីបន្ទោស លោកឧត្តមសេនីយ៍ទោ គង់ មនោ ដែលបង្រាបបទល្មើសនិងបាត់វត្ថុតាងទូរស័ព្ទនឹងកុំព្យូទ័រ៣៥គ្រឿង។
ក្នុងនោះនាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់បទបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ គង់ មនោ ធ្វើការស្រាវជ្រាវជាបន្ទាន់ បើមិនដូច្នេះទេនាយឧត្តមសេនីយ៍ ស ថេត នឹងចាត់កម្លាំងថ្នាក់ជាតិចុះធ្វើការអធិការកិច្ចមិនខានឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *