កាលពីថ្ងៃព្រហស្បតិ៍(ទី១៨ខែកក្កដា) អ៊ុយក្រែន បានប្រកាសថានឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតអាវុធបរទេសនានា អាចសាកល្បងអាវុធថ្មីៗចុងក្រោយរបស់ពួកគេ នៅសមរភូមិជួរមុខក្នុងសង្រ្គាមជាមួយរុស្ស៊ី។
ប្រភពពីសារព័ត៌មាន Reuters។
យោងតាមការលើកឡើងនេះ ក្រុមហ៊ុននានា អាចបញ្ជូនអាវុធរបស់ពួកគេមកអ៊ុយក្រែន និងធ្វើការបង្ហាត់បង្រៀនតាមអនឡាញ និងរង់ចាំកងកម្លាំងអ៊ុយក្រែនតេស្តអាវុធទាំងនោះ ហើយបញ្ជូនរបាយការណ៍ត្រឡប់ទៅបណ្តាលក្រុមហ៊ុនវិញ៕