Update៖ ជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូង ធ្វើឲ្យចំនួនអ្នកស្លាប់បានកើនដល់១១នាក់!

នៅថ្ងៃ(អាទិត្យទី២០ខែកក្កដា) យ៉ាងហោចម្នាក់បានស្លាប់ និង៤នាក់ទៀតបាត់ខ្លួន ក្នុងអំឡុងការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅប្រទេសកូរ៉េខាងត្បូង។
បណ្ដាលឱ្យចំនួនអ្នកស្លាប់ ដោយសារបាតុភូតភ្លៀងធ្លាក់ខ្លាំង នៅប្រទេសកូរ៉េខាងត្បូង កើនដល់១១នាក់។
ប្រភពពីសារព័ត៌មាន AFP។

នៅថ្ងៃអាទិត្យនេះ កម្រិតទឹកភ្លៀងជិតដល់១៧០មីលីម៉ែត្រ បានធ្លាក់លើស្រុក Gapyeong ក្នុងខេត្ត Gyeonggi ដែលមានចម្ងាយ៧០គីឡូម៉ែត្រ ពីភាគកើតរដ្ឋធានីសេអ៊ូល៕

Leave a Reply

Your email address will not be published. Required fields are marked *