Update៖ ឆេះកប៉ាល់នៅភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី ស្លាប់៣នាក់!

នៅថ្ងៃអាទិត្យ (ទី20 ខែកក្កដា) អ្នកដំណើរបានលោតចូលទៅក្នុងសមុទ្រ បន្ទាប់ពីកប៉ាល់ពួកគេត្រូវភ្លើងឆេះ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅកោះមួយក្នុងខេត្ត Sulawesi ភាគខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី។
ប្រភពពីសារព័ត៌មានCNA។

យ៉ាងហោចណាស់មនុស្ស3 នាក់បានស្លាប់ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីជាច្រើន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន Xinhua ។
លោក Veri Ariyanto មន្ត្រីជាន់ខ្ពស់នៅការិយាល័យស្វែងរក និងជួយសង្គ្រោះបានប្រាប់ស៊ីនហួថាមនុស្ស 3 នាក់បានស្លាប់ និង150នាក់ត្រូវបានជួយសង្គ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *