Breaking៖ ទ័ពថៃ វាយរុលនៅប្រាសាទតាមាន់ធំ ដោយចង់ចូលឈរជើង ប៉ុន្តែទ័ពកម្ពុជាបាញ់តបវិញយ៉ាងចាស់ដៃ!

(ភ្នំពេញ)៖ រហូតមកដល់ម៉ោងជាង១១ព្រឹកថ្ងៃទី២៥ ខែកក្កដា ​ឆ្នាំ២០២៥ ទ័ពថៃ បានវាយរុលនៅប្រាសាទតាមាន់ធំ ដោយប្រើកាំភ្លើងធន់និងថ្មើរជើង។
ព្រោះចង់ចូលឈរជើង តែកងទ័ពកម្ពុជាយើង បានទប់ទល់និងបាញ់តបវិញយ៉ាងចាស់ដៃ។

សេចក្តីរាយការណ៍ពីកងទ័ពជើង នៅជួរមុខប្រាសាទតាមាន់ធំ បញ្ជាក់ថា ទាហានថៃ បានសម្រុកវាយចូលយ៉ាងខ្លាំងទាំងគ្រាប់ធន់ធ្ងន់ និងថ្មើរជើង។
តែកម្លាំងកងទ័ពយើងដែលនៅសមរភូមិ បានប្រយុទ្ធយ៉ាងអង់អាចក្លាហាន ហើយបានវាយបកទៅកងទ័ពសត្រូវវិញយ៉ាងខ្លាំងផងដែរ។

គួរំលឹកថា ជម្លោះប្រដាប់អាវុធរវាងកម្ពុជា​-​ថៃ បណ្ដាលឱ្យភាគីថៃ ស្លាប់១៤នាក់ ខណៈពលរដ្ឋកម្ពុជាស្លាប់ម្នាក់ និងរបួស៥នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *