(ភ្នំពេញ)៖ លទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រេចសំខាន់ៗ៖
១- អំពាវនាវឱ្យកម្ពុជាថៃ មានការអត់ធ្មត់ជាអតិបរមា។
២- បញ្ឈប់ហិង្សាដោយប្រដាប់អាវុធ។
៣- ដោះស្រាយជម្លោះដោយសន្តិវិធី។
-ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២៥.ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំបន្ទាន់ តាមសំណើរបស់កម្ពុជា។
ក្នុងនោះ កម្ពុជា ទាមទារឱ្យមានបទឈប់បាញ់បន្ទាន់ផងដែរ៕