Breaking៖ ថៃ អរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលស្នើឱ្យមានបទឈប់បាញ់ ប៉ុន្តែថៃ ពុំទាន់ឯកភាព!

(ភ្នំពេញ)៖ រដ្ឋាភិបាលថៃ បានថ្លែងអំណរគុណចំពោះសំណើឈប់បាញ់ ដែលស្នើដោយប្រធានអាស៊ានប្ដូរវេន គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim ។

ក្រសួងការបរទេសថៃ បានថ្លែងថា «ប្រទេសថៃ អរគុណនាយករដ្ឋមន្ត្រី Anwar ចំពោះការផ្តល់ជូនបទឈប់បាញ់ ដែលយើងយល់ស្របតាមគោលការណ៍ និងបើកចំហរក្នុងការពិចារណា»។

ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍ សង្កត់ធ្ងន់ថា កម្ពុជា បន្តវាយប្រហារ ថៃ យ៉ាងអនាធិបតេយ្យ ពេញមួយថ្ងៃ។

ដូច្នេះ បទឈប់បាញ់ណាមួយត្រូវតែផ្អែកលើលក្ខខណ្ឌសមស្រប និងស្របតាមស្ថានភាពនៅលើដី។ សុវត្ថិភាពរបស់ប្រជាជនថៃ នៅតំបន់រងគ្រោះនៅតែជាអាទិភាពចម្បង” សេចក្តីថ្លែងការណ៍បានបន្ត។
-ប្រភពពីសារព័ត៌មាន The Nation៕

Leave a Reply

Your email address will not be published. Required fields are marked *