Breaking៖ ទឹកពិសាកម្ពុជារបស់ក្រុមហ៊ុន ជីបម៉ុង ជាង១ម៉ឺនកេស ត្រូវបានចែកជូនពលរដ្ឋអ្នកភៀសខ្លួន!

(ភ្នំពេញ)៖ រួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនជីបម៉ុង ចែកទឹកពិសាកម្ពុជា ប្រមាណជាង១ម៉ឺនកេស ជូនដល់ប្រជាពលរដ្ឋភៀសខ្លួនក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ទឹកពិសារកម្ពុជា ជាង១ម៉ឺនកេសនេះ ត្រូវបានចែកជូននៅទីតាំងសុវត្ថិភាព ក្នុងវត្តពោធិ៍៥.០០០ដើម ខេត្តព្រះវិហារ និងស្រុកចុងកាល ខេត្តឧត្តរមានជ័យ។
-តាមការបញ្ជាក់ពីលោក ម៉េត មាសភក្ដី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ គិតត្រឹមរសៀលទី២៦.០៧.២០២៥ ខេត្តឧត្តរមានជ័យ បានជម្លៀសពលរដ្ឋជាង ៨ពាន់គ្រួសារ ស្មើនឹងជិត៣ម៉ឺននាក់៕

Leave a Reply

Your email address will not be published. Required fields are marked *