ស្ថានទូតថៃប្រចាំនៅកម្ពុជា ប្រាប់ពលរដ្ឋខ្លួន កុំឱ្យបាញ់បញ្ឆោតគេ ដោយនាំមកធ្វើការងារនៅកម្ពុជា បានប្រាក់ខែខ្ពស់!

(ភ្នំពេញ)៖ កាលពីពេលថ្មីៗកន្លងទៅនេះ ស្ថានទូតថៃប្រចាំនៅរាជធានីភ្នំពេញ បានចេញសារព្រមានជនជាតិខ្លួនឯងថា ឱ្យមានការប្រុងប្រយ័ត្ន ពីការចាញ់បោកក្រុមឧក្រិដ្ឋជនថា យកមកធ្វើការងារក្នុងប្រទេសកម្ពុជា ដើម្បីបានប្រាក់ខែខ្ពស់.!។

បើតាមមន្ត្រីស្ថានទូតថៃ កាលពីឆ្នាំ២០២៣ ជនជាតិថៃជាច្រើននាក់ ត្រូវបានគេល្បួងឱ្យមកធ្វើការឱ្យក្រុមឧក្រិដ្ឋដោយខុសច្បាប់នៅកម្ពុជា។
ក្នុងនោះជនជាតិថៃមួយចំនួន ក៏បានធ្លាក់ខ្លួនជាជនរងគ្រោះ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់៥០ឆ្នាំ និងបង្គាប់ឱ្យសងសំណងដល់ជនរងគ្រោះទៀតផង។

នៅឆ្នាំ២០២៣ រយៈពេល១ឆ្នាំ ស្ថានទូតបានទទួលពាក្យបណ្តឹង និងមានជនជាតិថៃជាច្រើននាក់ ត្រូវបានគេបោកបញ្ឆោតឱ្យមកធ្វើការ ជាក្រុមឧក្រិដ្ឋជនអនឡាញនៅកម្ពុជា។
ករណីនេះ ជនជាតិថៃ ធ្វើការឱ្យក្រុមឧក្រិដ្ឋកម្មឆ្លងដែនទាំងនោះ បាននាំថៃគ្នាឯងកំពុងស្វែងរកការងារធ្វើឱ្យមកចូលជាមួយក្នុងក្រុមរបស់ខ្លួន ដើម្បីបន្តឆបោកប្រជាជនថៃដទៃទៀត ដោយសន្យាឱ្យប្រាក់បៀវត្សខ្ពស់។

មន្ត្រីស្ថានទូតថៃបានបន្តថា ប៉ុន្តែជនរងគ្រោះមួយចំនួនបានប្រាប់ថា លក្ខខណ្ឌការងារ និងប្រាក់ចំណូលមិនដូចការនិយាយនាំពួកគេមកនោះទេ។ម្យ៉ាងទៀតមានពលរដ្ឋថៃមួយចំនួនដែលធ្វើការជាច្រើននាក់ ត្រូវបានកាត់ទោសតាមច្បាប់កម្ពុជា។
ដូច្នេះពលរដ្ឋថៃត្រូវតែពិចារណាឱ្យបានហ្មត់ចត់ ករណីមានមនុស្សជិតស្និទ្ធបបួលឱ្យមកធ្វើការ ហើយទទួលបានប្រាក់ខែខ្ពស់នៅកម្ពុជា។

ខណៈពេលដែលការងារទាំងនោះ អាចធ្វើឱ្យពួកគេធ្លាក់ខ្លួនជាជនរងគ្រោះ ត្រូវជាប់ចោទពីបទឧក្រិដ្ឋកម្មឆ្លងដែន។
រួមទាំងបទល្មើសអន្តោប្រវេសន៍ដូចជា ធ្វើការងារខុសច្បាប់ដោយគ្មានបណ្ណការងារ-ប្រើប្រាស់ទិដ្ឋាការខុសគោលដៅ ដែលប្រើទិដ្ឋាការទេសចរណ៍ តែមកធ្វើការងារ និងឆ្លងដែនខុសច្បាប់មកកម្ពុជាជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *