(ភ្នំពេញ)៖ យើងដឹងហើយថា ពិធីឆ្លងឆ្នាំសកល២០២៣ឈានចូលឆ្នាំ២០២៤ បានកន្លងផុតទៅហើយ.!។
ប៉ុន្តែខេត្ត ដែលជាប់ចំណាត់ថ្នាក់ ល្អជាងគេ ក្នុងការរៀបចំពិធីឆ្លងឆ្នាំសកលមានចំនួន៣ទី១៖ ខេត្តសៀមរាប
២៖ ខេត្តព្រះសីហនុ និងទី៣៖ខេត្តបាត់ដំបង។
គណៈកម្មាធិការជាតិវាយតម្លៃ ទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានជម្រាបជូន សាធារណថា កម្មវិធីប្រកួតប្រជែង ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ Best Countdown City of The Year។
គណៈកម្មាធិការជាតិ បានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យសាធារណជនចូលរួមបោះឆ្នោត គាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈពេល២ថ្ងៃ។
តាមរយៈ ការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការចាប់ពីម៉ោង៥ល្ងាច កាលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៣ ដល់ម៉ោង៥ល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
ជាលទ្ធផលទីក្រុងនៃខេត្តចំនួន៣ បានជាប់ជ័យលាភីដែលទទួលបាន សំឡេងគាំទ្រច្រើនជាងគេបំផុតទី១-ខេត្តព្រះសីហនុ ទី២-ខេត្តបាត់ដំបង និងទី៣-ខេត្តសៀមរាប។
គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ សូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំង៣ខាងលើ ហើយពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅ ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត នាពេលខាងមុខ៕