Breaking៖ ក្រោយ”បទឈប់បាញ់”ចូលជាធរមាន ទ័ពថៃប្រើល្បិចព័ទ្ធចាប់ទ័ពកម្ពុជា២០នាក់ រត់រួចម្នាក់សង្ស័យស្លាប់២នាក់!

(ភ្នំពេញ)៖ មេបញ្ជាការសឹករងខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានប្រាប់អនុព័ន្ធយោធា និងមន្រ្តីទូតនានាចំនួន ១៣ប្រទេស ជុំវិញទាហានថៃ ចាប់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ រត់រួចម្នាក់ សង្ស័យស្លាប់២នាក់ ក្រោយ”បទឈប់បាញ់”ចូលជាធរមាន។
មេបញ្ជាការសឹករងខេត្តព្រះវិហារ ថ្លែងបែបនេះ ក្នុងឱកាស ដែលមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស និងអ្នកពាក់ព័ន្ធចុះពិនិត្យព្រំដែនកម្ពុជា-ថៃ ដើម្បីឃ្លាំមើលទីតាំង និងសភាពការណ៍ជាក់ស្តែង ជុំវិញការអនុវត្ត”បទឈប់បាញ់”។
មេបញ្ជាការសឹករងខេត្តព្រះវិហារ បញ្ជាក់ថា នៅពេលបទឈប់បាញ់ចូលជាធរមាន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។
ទាហានកម្ពុជា បានដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ លុះពេលដើរត្រឡប់មកវិញ ។
ស្រាប់តែទាហានថៃ ព័ទ្ធភ្ជង់កាំភ្លើង និងចាប់ខ្លួនទាហានកម្ពុជាតែម្ដង រហូតមកទល់រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមទាហានថៃ មិនទាន់ដោះលែងទាហានកម្ពុជា មកវិញទេ៕

Leave a Reply

Your email address will not be published. Required fields are marked *