កាលពីថ្ងៃទី២៩.០៧.២០២៥ ប៉ូលិសខេត្តសុរិន្ទ ប្រទេសថៃ បានឃាត់ខ្លួនអ្នកកាសែតជនជាតិចិនចំនួន៣នាក់ ក្នុងស្ថានភាពរឹតត្បិត ដោយចោទប្រកាន់ថា ពួកគេបន្លំខ្លួនជាអ្នកកាសែត។
ប្រភពពីKhaoaod។
មន្ត្រីពាក់ព័ន្ធបានធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ឃើញថា បុគ្គលដែលត្រូវបានចាប់ខ្លួន គឺជាអ្នកយកព័ត៌មានចិនមកពីទីភ្នាក់ងារមួយចំនួន។
កាន់កាប់អត្តសញ្ញាណ ដែលមានសុពលភាពនិងឯកសារអន្តោប្រវេសន៍ស្របច្បាប់។
ពួកគេបានប្រាប់សមត្ថកិច្ចថៃថា ខ្លួនធ្វើដំណើរទៅខេត្តសុរិន្ទ ដើម្បីរាយការណ៍អំពីស្ថានភាព តាមព្រំដែនថៃ-ខ្មែរ បែរជាត្រូវឃាត់ខ្លួនទៅវិញ។
លោក ប៉ុល ខាំផុននុច មេប៉ុស្តិ៍នគរបាលរដ្ឋបាលកាបជើង បាននិយាយថា ក្នុងដំណាក់កាលនេះ ត្រូវ តឹងរឹងនិងប្រុងប្រយ័ត្នខ្ពស់។
សូមជម្រាបថា ជម្លោះប្រដាប់អាវុធខ្មែរថៃ បានកើតឡើង កាលពីព្រឹកទី២៤ រហូតដល់ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទើបមាន”បទឈប់បាញ់”។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ នៅពេល”បទឈប់បាញ់”ចូលជាធរមានហើយ បែរជាទ័ពថៃ ប្រើល្បិចបញ្ឆោត ទ័ពកម្ពុជា ដោយហៅទ័ពកម្ពុជា២០នាក់ មកចាប់ដៃជាមួយពួកខ្លួន ដើម្បីរាប់អានគ្នា ថតរូបជាមួយគ្នាក្នុងន័យមិត្តភាព។
លុះនិយាយគ្នារួច ស្រាប់តែទ័ពថៃ ដែលកំពុងពួនក្នុងព្រៃ ចេញមកព័ទ្ធភ្ជង់ចាប់ខ្លួនទ័ពកម្ពុជាតែម្ដង ប៉ុន្តែរត់រួចម្នាក់៕