កាលពីថ្ងៃសុក្រ(ទី១ខែសីហា) អារ៉ាប់រួម (UAE) និងហ្ស៊កដានី បានដឹកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដែលចូលរួមដោយយន្តហោះមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ។
ប្រភពពីសារព័ត៌មានAnadolu Agency។
រដ្ឋមន្ត្រីការបរទេស UAE លោក Sheikh Abdullah bin Zayed Al Nahyan បាននិយាយតាមទូរស័ព្ទជាមួយសមភាគីហ្សកដានី លោក Ayman Safadi ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍មនុស្សធម៌នៅតំបន់ហ្គាហ្សា និងវិធីដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជំនួយ។
លោក Sheikh Abdullah បាននិយាយថា ក្រោមការណែនាំរបស់ប្រធានាធិបតី UAE លោក Sheikh Mohamed bin Zayed Al Nahyan ប្រទេសនេះនៅតែបន្តផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា តាមរយៈប្រតិបត្តិការផ្លូវគោក ផ្លូវអាកាស និងសមុទ្រចំពេលមានលក្ខខណ្ឌមនុស្សធម៌ធ្ងន់ធ្ងរ៕