កាលពីថ្ងៃអាទិត្យ(ទី៣ខែសីហា) យ៉ាងហោចណាស់មនុស្ស3 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយនៅក្នុងភូមិ Idohu ភាគខាងកើតនៃប្រទេសកុងហ្គោ។
ប្រភពពីសារព័ត៌មានReuters។
វិទ្យុអង្គការសហប្រជាជាតិ បាននិយាយថា សាកសពបីនាក់ក្នុងនោះមានស្ត្រីម្នាក់ ត្រូវបានគេរកឃើញកាលពីព្រឹកថ្ងៃអាទិត្យ នៅឯមេឃុំ Walesse Vonkutu ។ ហើយចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលមនុស្សជាច្រើននាក់នៅតែបាត់ខ្លួន៕