Breaking៖ រដ្ឋសភាកម្ពុជា សម្តែងការខកចិត្តចំពោះរដ្ឋសភាថៃដែលគាំទ្រលើសម្តីលោក ប៊ូនស៊ិន ផាដឃ្លាំង!

(ភ្នំពេញ)៖ នៅថ្ងៃច័ន្ទទី១១ខែសីហា រដ្ឋសភាកម្ពុជា បានចេញសេចក្តីថ្លែងដោយសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ ដែលប្រកាសគាំទ្ររាល់សម្តីលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ថៃ ដែលបានចុះផ្សាយជាភាសាថៃនៅក្នុងគេហទំព័រ រដ្ឋសភានៃព្រះរាជាណាចក្រថៃ និងកាសែត The Nation កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ។ ដែលលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសពីផែនការមុនចូលនិវត្តន៍របស់ខ្លួន ដែលនៅសល់ ៥១ ថ្ងៃទៀតដោយ៖
១. ដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងដោយស្របច្បាប់របស់កម្ពុជា
២. ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

ការប្រកាសនេះជា ភស្តុតាងជាក់ស្តែង និងមិនអាចប្រកែកបាន បញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា ដោយចេតនា និងដោយគិតទុកជាមុន៕

Leave a Reply

Your email address will not be published. Required fields are marked *