កាលពីថ្ងៃចន្ទ(ទី១១ខែសីហា) ប្រទេសឥណ្ឌូនេស៊ី និងប៉េរូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
ប្រភពពីសារព័ត៌មានReuters។
ការអភិវឌ្ឍន៍នេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto កាលពីថ្ងៃច័ន្ទបានជួបជាមួយសមភាគីប៉េរូលោក Dina Boluarte នៅទីក្រុងហ្សាកាតា ដែលជាដំណើរទស្សនកិច្ចលើកដំបូងមិនធ្លាប់មានរបស់ប្រមុខរដ្ឋប៉េរូទៅកាន់ប្រទេសឥណ្ឌូនេស៊ី។
លោក Prabowo បានសរសេរនៅលើ X ថាកិច្ចប្រជុំនេះបានដើរតួជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យយុទ្ធសាស្ត្រផ្សេងៗ ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរផងដែរ៕