កាលពីថ្ងៃអង្គារ ទី១២ ខែសីហា រដ្ឋមន្ត្រីក្រសួងរតនាគាររបស់អាមេរិក លោក Scott Bessent បាននិយាយថា ក្រុមមន្ត្រីពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន នឹងជួបជាថ្មីម្តងទៀតជាមួយសមភាគីចិន ក្នុងរយៈពេលពីរ ឬបីខែខាងមុខនេះ ដើម្បីពិភាក្សាគ្នាអំពីអនាគតនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។
ការអត្ថាធិប្បាយនេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដៃគូពាណិជ្ជកម្មទាំងពីរបានបន្ថែមពេលលើកិច្ចព្រមព្រៀងបន្ទាបពន្ធបណ្ដោះអាសន្ន សម្រាប់រយៈពេល ៩០ថ្ងៃទៀត ដល់ខែវិច្ឆិកា ដោយបានបញ្ឈប់ពន្ធកាតព្វកិច្ចដល់ទៅបីខ្ទង់ លើទំនិញរបស់គ្នាទៅវិញទៅមក។
នៅក្នុងបទសម្ភាសន៍មួយលើបណ្តាញ Fox News លោក Bessent ក៏បានបង្ហើបប្រាប់ផងដែរថា ប្រធានាធិបតីចិន លោក Xi Jinping បានអញ្ជើញលោកប្រធានាធិតី Donald Trump ឱ្យចូលរួមកិច្ចប្រជុំមួយ ប៉ុន្តែគេមិនបានកំណត់ពេលវេលាច្បាស់នោះទេ៕