កាលពីថ្ងៃចន្ទ(ទី១៨ខែសីហា) អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា ប្រទេសចំនួន 30 កំពុងធ្វើការសម្របសម្រួសដើម្បីសន្តិភាពនៅអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា ឥឡូវនេះអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងគំនិតផ្តួចផ្តើម។
ប្រភពពីសារព័ត៌មានAANews។
ថ្លែងទៅកាន់ FOX News បន្ទាប់ពីកិច្ចពិភាក្សានៅសេតវិមានជាមួយប្រធានាធិបតីអាមេរិក Donald Trump ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងមេដឹកនាំអឺរ៉ុបមួយចំនួន លោក Rutte បានពណ៌នាការពិភាក្សាថាជោគជ័យខ្លាំងហើយបាននិយាយថា ប្រទេសនានាផ្តោតលើការធានាសន្តិសុខដែលអាចចូលជាធរមានបន្ទាប់ពីបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាពពេញលេញរវាងរុស្ស៊ីនិងអ៊ុយក្រែន។
លោកបាននិយាយថាដូច្នេះក្នុងរយៈពេលពីរបីខែចុងក្រោយនេះ ក្រោមការដឹកនាំរបស់ Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស និង Emmanuel Macron ប្រធានាធិបតីបារាំង ក្រុមដែលមានប្រទេសចំនួន 30 រួមទាំងប្រទេសជប៉ុន និងអូស្ត្រាលី កំពុងធ្វើការលើការធានាសន្តិសុខនេះ។អ្វី ដែល អាមេរិក បាននិយាយនាពេលនេះគឺអាមេរិកចង់ចូលរួមក្នុងរឿងនេះ៕