Breaking៖ តុលាការធម្មនុញ្ញថៃ នឹងបើកសវនាការ លើសុំណុំរឿងលោកស្រីផេថងថាន នៅថ្ងៃទី២១ ខែសីហា!

សុំណុំរឿងរបស់លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃព្យួរតំណែង ដែលធ្លាយឃ្លីបសំឡេងឆ្លើយឆ្លង ជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីកន្លងទៅ។

តុលាការធម្មនុញ្ញថៃ នឹងបើកសវនាការ នៅថ្ងៃទី២១ ខែសីហា។
ការបើកសវនាការនេះ ធ្វើឡើង ក្រោយរងបណ្តឹងពីសមាជិកព្រឹទ្ធសភាចំនួន ៣៦នាក់ ដែលទាមទារសុំដកតំណែងលោកស្រី។
ប្រភពពីសារព័ត៌មាន Khaosod។

ពាក់ព័ន្ធនឹងការថតសំឡេងសន្ទនា រវាង Paetongtarn និងប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចតេជោហ៊ុន សែន។ តុលាការនឹងអនុញ្ញាតឱ្យវត្តមានបុគ្គលមានកំណត់ជាមួយ នឹងទូរទស្សន៍ផ្សាយតែផ្នែកបើកនិងបិទនីតិវិធីក្រោមវិធានការសុវត្ថិភាពស្តង់ដារ។

ក្នុងអំឡុងពេលដំណើរការពិនិត្យសាក្សីជាក់ស្តែង ពីសាក្សីដំបូងដល់សាក្សីចុងក្រោយនឹងមិនមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ទេ។
មានតែរូបភាពដ៏ស្ងៀមស្ងាត់ នៃតុលាការធម្មនុញ្ញប៉ុណ្ណោះ នឹងត្រូវបានបង្ហាញ ហើយនឹងមិនមានការផ្សាយផ្ទាល់នៅលើឆានែលយូធូប របស់ការិយាល័យតុលាការធម្មនុញ្ញទេ៕

Leave a Reply

Your email address will not be published. Required fields are marked *