Breaking៖ អ៊ីស្រាអែល កំពុងសិក្សាចំពោះការឆ្លើយតបរបស់ក្រុមហាម៉ាសលើសំណើឈប់បាញ់!

កាលពីថ្ងៃអង្គារទី១៩ខែសីហា មន្ត្រីអ៊ីស្រាអែល ពីរនាក់បាននិយាយថាអ៊ីស្រាអែលកំពុងសិក្សាការឆ្លើយតបរបស់ក្រុមហាម៉ាស់ទៅនឹងសំណើឈប់បាញ់មួយនៅតំបន់ហ្កាហ្សា ដែលជាកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយសម្រាប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃ និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលពាក់កណ្តាលដែលនៅសេសសល់។
ប្រភពពីសារព័ត៌មាន Reuters។

កិច្ចខិតខំប្រឹងប្រែងដើម្បីផ្អាកការប្រយុទ្ធគ្នា បានទទួលបានសន្ទុះថ្មីមួយ បន្ទាប់ពីអ៊ីស្រាអែលបានប្រកាសពីផែនការបើកប្រតិបត្តិការវាយលុកថ្មីមួយ ដើម្បីដណ្តើមគ្រប់គ្រងទីក្រុងហ្កាហ្សា។ ក្រុមអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា កំពុងជំរុញឱ្យមានការចាប់ផ្តើមកិច្ចចរចាដោយប្រយោលឡើងវិញ លើផែនការឈប់បាញ់ដែលគាំទ្រដោយអាមេរិក។
យោងតាមមន្ត្រីហាម៉ាស់ម្នាក់ សំណើនេះរួមមានការដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ២០០នាក់ រួមទាំងស្ត្រី និងអនីតិជនមួយចំនួន ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ១០នាក់ដែលនៅរស់ និង ១៨នាក់ដែលបានស្លាប់៕

Leave a Reply

Your email address will not be published. Required fields are marked *