កសិករ​អាល្លឺម៉ង់ ផ្ទុះការតវ៉ា ប្រឆាំងនិងរដ្ឋាភិបាល ដែលកាត់​ប្រាក់​ឧបត្ថម្ភសម្រាប់កសិកម្ម!

កសិកររាប់ពាន់នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមការតវ៉ាទូទាំងប្រទេស កាលពីថ្ងៃចន្ទ ។
ដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការ ឧបត្ថម្ភធនផ្នែកកសិកម្ម។

នៅរដ្ឋធានីប៊ែរឡាំង កសិកររាប់រយនាក់បានចតត្រាក់ទ័រនៅពីមុខច្រកទ្វារ Brandenburg របស់ទីក្រុង ហើយបានបិទចរាចរណ៍ជាច្រើនម៉ោងនៅក្នុងស្រុករដ្ឋាភិបាល។

កសិករម្នាក់បានសរសេរនៅលើត្រាក់ទ័ររបស់គាត់ថា “ខ្ញុំសុខចិត្តស្លាប់ជាជាងធ្វើជាទាសករ” ។
សមាគមកសិករអាល្លឺម៉ង់បាននិយាយថា ការតវ៉ានឹងបន្តពេញមួយសប្តាហ៍ ដើម្បីបញ្ជាក់ឱ្យច្បាស់ដល់រដ្ឋាភិបាលថាពួកគេនឹងមិនទទួលយកការកាត់បន្ថយការឧបត្ថម្ភធនកសិកម្មទេ។

ប្រធានសមាគមលោក Joachim Rukwied បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីធានាការផ្គត់ផ្គង់អាហារក្នុងស្រុកដែលមានគុណភាពខ្ពស់” ។

ការ​តវ៉ា​ក៏​ត្រូវ​បាន​រៀប​ចំ​នៅ​ក្នុង​ទីក្រុង​ធំៗ​ផ្សេង​ទៀត​រួម​មាន Hamburg ក្រុង​ខឹឡូ មុយនិច និង​ទីក្រុង Stuttgart។
សម្ព័ន្ធសេរីនិយមឆ្វេងរបស់អធិការបតី Olaf Scholz បានប្រកាសកាលពីខែមុនថា ខ្លួនគ្រោងនឹងកាត់បន្ថយការឧបត្ថម្ភធនលើឥន្ធនៈកសិកម្ម និងយានជំនិះ ដែលជាផ្នែកនៃវិធានការតឹងរ៉ឹងថ្មី ដើម្បីបំពេញតាមច្បាប់ថវិកា។

កាល​ពី​សប្តាហ៍​មុន រដ្ឋាភិបាល​បាន​កែ​សម្រួល​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ខ្លួន ប៉ុន្តែ​សមាគម​កសិករ​បាន​និយាយ​ថា ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​នៅ​ឆ្ងាយ​ពី​ការ​គ្រប់​គ្រាន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ៕

Leave a Reply

Your email address will not be published. Required fields are marked *