កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៨០ឆ្នាំទិវាឯករាជ្យ របស់វៀត ណាម (២ កញ្ញា ១៩៤៥-២/កញ្ញា ២០២៥)។
ពិធីនេះទទួលបានការផ្តល់កិត្តិយសអញ្ជើញ ចូល រួមយ៉ាងខ្ពង់ខ្ពស់ដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជាថ្ងៃដ៏មហោឡារិកនៃការទទួលបានឯករាជ្យរបស់ប្រជា ជាតិ វៀតណាម ហើយក៏ជាថ្ងៃបង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលសព្វថ្ងៃ គឺសាធារណរដ្ឋសង្គមនិយមវៀតណាម។ ថ្នាក់ដឹកនាំ និងប្រជាជន វៀត ណាម តែងបានប្រារព្ធពិធីអបអរសាទរថ្ងៃឯករាជ្យរបស់ខ្លួនយ៉ាងកងរំពងជារៀង រាល់ ឆ្នាំនាថ្ងៃទី២ ខែកញ្ញា។
ក្នុងពិធីអបអរសាទរនាល្ងាចថ្ងៃនេះ ឯកឧត្តម ង្វៀន មីញ វ៉ូ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំ នៅកម្ពុជា បានចាត់ទុកការអញ្ជើញចូលរួមជាកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាដទៃទៀត គឺជាសក្ខីភាពដ៏រឹងមាំនៃចំណងសាមគ្គីភាព មិត្ត ភាព ជាប្រពៃណី និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាជនវៀតណាម។
នាឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គ្រាដែលទិវា ឯករាជ្យ ថៃ្ង ទី២ ខែកញ្ញា ជិតមក ដល់ ប្រជាជនវៀតណាម មាន អា រម្មណ៍ រីករាយនៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ និង ការចងចាំអំពីវីរភាព ក្លា ហាន របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បីបុព្វហេតុ យុត្តិ ធម៌។ ទឹកចិត្តស្នេហាជាតិ និង ពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅទទួលបាន សិទ្ធិ ស្វ័យសម្រេច តែងតែត្រូវបាន ចង ចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ ផ្តើម នៃយុគសម័យថ្មី ដែលកំណត់ ដោយភាពធន់, ការរួបរួម និងក្តីសង្ឃឹម។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០ ឆ្នាំ មុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ គឺជា កម្លាំង ជំរុញសម្រាប់ បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ ងើបឈរ ឡើងតស៊ូដើម្បីឯករាជ្យពីអាណានិគមនិយម។
សម្តេចតេជោ បានសម្តែងការអបអរសាទរចំពោះមិត្តវៀតណាមដែលបានធ្វើដំណើរ យ៉ាងស្វាហាប់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការទទួលបានកំណើន សេដ្ឋ កិច្ចជាង៧ភាគរយ ក្នុងឆ្នាំ២០២៤។ សម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជាបានបង្ហាញជឿជាក់ថាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ បក្សកុម្មុយនីស្តវៀត ណាម ដែលមានឯកឧត្តម តូ ឡឹម អគ្គលេខាធិការជាប្រមុខដឹកនាំរដ្ឋាភិបាល និងប្រជាជនវៀតណាមនឹងសម្រេចបានទិសដៅសហស្សវត្សរ៍ចំនួនពីរ៖
ទី១. ជាប្រទេសកំពុងអភិវឌ្ឍដែលមានឧស្សាហកម្មទំនើបនិងមានប្រាក់ចំណូល មធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម
ទី២. ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូល កម្រិត ខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជា ធិបតេយ្យ វៀតណាម ក៏ដូចជាការលើកស្ទួយកិត្យានុភាព និង តួនាទីរបស់វៀតណាមនៅ លើឆាក តំបន់ និងអន្តរជាតិ៕